Miss Cosmo Cambodia 2025 បើកការប្រកួតរចនាមកុដបវរកញ្ញាដំបូងគេនៅកម្ពុជា

ស្ថាប័ន Miss Cosmo Cambodia បានបង្កើតនូវការបំផុសថ្មីនៃភាពឆើតឆាយ ភាពច្នៃប្រឌិត និងសិល្បៈហត្ថកម្ម ជាមួយនឹងការប្រកួតរចនាមកុដដ៏គួរឱ្យរំភើប ដែលអនុញ្ញាតឱ្យសាធារណជនចូលរួមក្នុងការគ្រងមកុដបវរកញ្ញានៃ Miss Cosmo Cambodia ឆ្នាំ 2025 ។
ចក្ខុវិស័យ និងគោលគំនិតនៃ Miss Cosmo Cambodia 2025
កម្មវិធី Miss Cosmo Cambodia 2025 ដែលនឹងមកដល់នាពេលខាងមុខ ក្រោមប្រធានបទ “Impactful Beauty”។ មកុដឆ្នាំនេះនឹងត្រូវឆ្លុះបញ្ចាំងនូវគុណតម្លៃទាំងនេះ ដែលជានិមិត្តរូបនៃភាពរឹងមាំ ភាពស្រស់ស្អាត និងមហិច្ឆតារបស់នារីខ្មែរសម័យទំនើប ស្របពេលរក្សានូវសោភ័ណភាពដ៏ប្រណីត ដែលស័ក្ដិសមក្នុងការបង្ហាញលើឆាកអន្តរជាតិ។
យើងកំពុងស្វែងរកស្នាដៃដែលអាចបង្ហាញនូវបេតិកភណ្ឌវប្បធម៌ ការបង្កើតថ្មី និងភាពស្រស់ស្អាតដែលមិនជិនណាយ ដើម្បីក្លាយទៅជានិមិត្តសញ្ញាសម្គាល់សម្រាប់ Miss Cosmo Cambodia។
ហេតុអ្វីចូលរួមការប្រកួត?
នេះជាឱកាសដ៏កម្រមួយសម្រាប់អ្នករចនាក្នុងប្រទេសកម្ពុជាដើម្បីបង្កើតប្រវត្តិសាស្ត្រ និងបង្ហាញទេពកោសល្យរបស់ពួកគេនៅលើឆាកជាតិ។
១. ចំណងជើងកិត្យានុភាព – ទទួលបានងារជា “អ្នករចនាមកុដផ្លូវការរបស់ Miss Cosmo Cambodia 2025” ។
២. ការទទួលស្គាល់លក្ខណៈជាតិ និងអន្តរជាតិ – ការរចនាដែលទទួលបានជ័យលាភីនឹងត្រូវបានបង្ហាញនៅទូទាំងវេទិកាជាតិ និងអន្តរជាតិ និងទទួលបានការផ្សព្វផ្សាយលើគ្រប់បណ្ដាញ។
៣. កេរ្តិ៍ឈ្មោះយូរអង្វែង – ឈ្មោះរបស់អ្នករចនានឹងត្រូវបានទទួលស្គាល់ជារៀងរហូតនៅក្នុងស្ថាប័ន Miss Cosmo Cambodia ។
៤. ការវិវឌ្ឍនៃវិជ្ជាជីវៈ – ឱកាសសហការជាមួយអ្នកជំនាញគ្រឿងអលង្ការ និងសិប្បករដើម្បីបំផុសស្នាដៃផ្សេងៗ។
៥. សិទ្ធក្នុងការចូលរួមកម្មវិធីផ្លូវការរបស់ Miss Cosmo Cambodia – អ្នកឈ្នះនឹងត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកម្មវិធី Miss Cosmo Cambodia វគ្គផ្ដាច់ព្រ័ត្តក្នុងនាមជាភ្ញៀវកិត្តិយស
៦. និងផ្សេងៗទៀត …
អត្ថប្រយោជន៍ និងរង្វាន់លើកទឹកចិត្តសម្រាប់អ្នកឈ្នះ
អ្នកឈ្នះនៃការប្រកួតរចនាមកុដនឹងទទួលបាន៖
១. ចូលរួមនៅក្នុងដំណើរការបង្កើតមកុដពីដើមរហូតដល់ចប់ – សហការជាមួយសិប្បករជំនាញ ដើម្បីបំប្លែងការរចនារបស់អ្នកឱ្យក្លាយជាការពិត។
២. សិទ្ធក្នុងការចូលរួមកម្មវិធីផ្លូវការ – សំបុត្រ VIP ទៅកាន់កម្មវិធី Miss Cosmo Cambodia 2025 វគ្គផ្ដាច់ព្រ័ត្រ។
៣. លេចមុខនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ – បង្ហាញខ្លួនលើបណ្ដាញប្រព័ន្ធផ្សព្វផ្សាយ ការចេញផ្សាយសារព័ត៌មាន និងការសម្ភាសន៍ជាអ្នករចនាមកុដផ្លូវការ។
៤. ការជំរុញផលប័ត្រផ្តាច់មុខ– មកុដដែលឈ្នះ និងអ្នករចនានឹងត្រូវបានលើកឡើងក្នុងកម្មវិធី ឬអត្ថបទពិសេសនៅលើវេទិកាឌីជីថល និងការបោះពុម្ព។
៥. ផ្លាកសញ្ញាសរសើរ – រង្វាន់ផ្ទាល់ខ្លួនដែលរំលឹកដល់សមិទ្ធផល។
៦. ឱកាសសហការនាពេលអនាគត – ទទួលបានការសហការដែលមានសក្តានុពលជាមួយអ្នកឧបត្ថម្ភ និងដៃគូធំៗផ្សេងៗ។
តារាងពេលវេលាប្រកួតប្រជែង
ដើម្បីធានាបាននូវការប្រកួតប្រជែងដោយរលូន តារាងពេលវេលាបានកំណត់ដូចខាងក្រោម៖
- ថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២៥ – សេចក្តីប្រកាសអំពីការប្រកួតប្រជែងផ្លូវការ និងការដាក់ពាក្យត្រូវបានបើក
- ថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២៥ – ថ្ងៃផុតកំណត់នៃការដាក់ពាក្យ (ទម្រង់ឌីជីថល)
- ថ្ងៃទី ១៨ ខែកុម្ភៈឆ្នាំ ២០២៥ – បញ្ជីការរចនាកំពូលដែលបានជាប់វគ្គជម្រុះ
- ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២៥ – ការវិនិច្ឆ័យចុងក្រោយ និងការបោះឆ្នោតជាសាធារណៈ (នៅលើបណ្ដាញសង្គម)
- ថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៥ – ការប្រកាសម្ចាស់ជ័យលាភី
- ថ្ងៃទី ២៦ ខែកុម្ភៈ – តទៅ – ផលិតកម្ម & ការបង្ហាញជាផ្លូវការនៃមកុដរបស់ Miss Cosmo Cambodia 2025
ប្រព័ន្ធដាក់ពិន្ទុ
ការរចនានីមួយៗនឹងត្រូវបានវាយតម្លៃដោយក្រុមគណៈកម្មការជ្រើសរើសដោយស្ថាប័ន
ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យដូចខាងក្រោម៖
១. ភាពសមស្របតាមប្រធានបទ (២០%) – ការបង្កប់នូវទស្សនវិស័យនៃការប្រកួតលើការផ្តល់សិទ្ធិអំណាច និងភាពថ្លៃថ្នូរ។
២. សោភ័ណភាព (១៥%) – ភាពស្រស់ស្អាត និងភាពទាក់ទាញនៃការរចនា។
៣. ការច្នៃប្រឌិត & ការបង្កើតឡើងដោយខ្លួនឯង (២០%) – ភាពប្លែក និងការច្នៃប្រឌិតនៃសិល្បៈ។
៤. សក្តានុពលសិប្បកម្ម (១៥%) – លទ្ធភាពក្នុងការផលិត និងគុណភាពជាក់ស្ដែង។
៥. ភាពអាចពាក់បាន និងការអនុវត្តជាក់ស្តែង (១០%) – ផាសុកភាព និងមានមុខងារដែលអាចអនុវត្តបាន។
៦. និរន្តរភាព និងការប្រើប្រាស់សម្ភារៈ (១០%) – ការគិតគូរពីបរិស្ថាន និងការជ្រើសរើសវត្ថុធាតុដើម។
៧. ការបោះឆ្នោតរបស់ទស្សនិកជន (១០%) នឹងគណនាជា ១០% នៃពិន្ទុចុងក្រោយ
របៀបដាក់ពាក្យ
អ្នករចនាដែលមានចំណាប់អារម្មណ៍អាចុះឈ្មោះរបស់ពួកគេដោយធ្វើតាមជំហានទាំងនេះ៖
១.បង្កើតគំនិតរចនាលម្អិត (គំនូរព្រាង ការបង្ហាញឌីជីថល ឬគំរូ 3D) សម្រាប់មកុដពីរ៖ មួយសម្រាប់ បវរកញ្ញាឯក នៃ Miss Cosmo Cambodia ឆ្នាំ 2025 និងលំដាប់រងទី ១ ។
២. ភ្ជាប់ជាមួយឈ្មោះនៃមកុដ និងអត្ថន័យនៃមកុដ។
៣. ដាក់ស្នើពាក្យរបស់អ្នករួមជាមួយនឹងការពិពណ៌នាដែលពន្យល់ពីការបំផុសគំនិតនៅពីក្រោយការរចនារបស់អ្នក និងលក្ខណៈវិនិច្ឆ័យនីមួយៗដែលបានរៀបរាប់ខាងលើ។
៤. ដាក់ស្នើបទបង្ហាញជា PDF មកកាន់ Facebook Page របស់យើង ឬ Email: [email protected]
៥. រង់ចាំការបញ្ជាក់ និងព័ត៌មានផ្សេងៗនៅលើផេកបណ្ដាញសង្គមផ្លូវការរបស់ពួកយើង។
នេះជាឱកាសរបស់អ្នកក្នុងការបន្សល់ទុកនូវកេរ្តិ៍ឈ្មោះដ៏យូរអង្វែងក្នុងពិភពនៃការប្រកួតប្រជែងបវរកញ្ញា។
រំលេចនូវស្នាដៃ និងភាពច្នៃប្រឌិតរបស់អ្នកនៅក្នុងកម្មវិធីប្រកួតរចនាម៉ូតរបស់ Miss Cosmo Cambodia 2025!
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ https://misscosmocambodia.com/ ឬតាមដានពួកយើងនៅលើបណ្តាញសង្គមផ្លូវការ @Miss Cosmo Cambodia ដើម្បីទទួលបានព័ត៌មានថ្មីៗ។